មាស សុខ​សោភា សិច​ស៊ី​គាប់​ភ្នែក​នៅ​កាណា​ដា


រាជធានី​ភ្នំពេញ​៖ មាស សុខ​សោភា បាន​រំលេច​សម្រស់​ដើមទ្រូង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ខណៈ​គ្រង​ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ​ឡើង​សម្តែង​នៅ​ប្រទេស​កា​ណា​ដា ។ ភាព​សិច​ស៊ី​នៃ​នារី​សិល្បៈ​ពិតជា​ទាក់ទាញ​ការ​ចាប់អារម្មណ៍​មួយ​ផ្នែក​បន្ថែម​ពីលើ​ទេព​កោសល្យ​សិល្បៈ​របស់​នាង ។ មាស សុខ​សោភា លេងខ្លួន​សិច​ស៊ី​បែប​នេះ​មាន​មតិ​របស់​អ្នកគាំទ្រ​ខ្លះ​ថា​មិន​ដល់​ថ្នាក់​ជ្រុល​នាំ​ឱ្យ​មានការ​រិះគន់​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​គេ​សរសើរ​ថា តារា​ផលិតកម្ម​ថោ​ន រូប​នេះ​មើលទៅ​កាន់តែ​ស្អាត​ជាង​មុន ។

អ្វី​ដែល​មាស សុខ​សោភា រីករាយ​សប្បាយចិត្ត​នោះ គឺ​នាង​មានការ​គាំទ្រ​ច្រើន​រាល់​ការ​ចូលរួម​សម្តែង​របស់​នាង ម្តង​ៗ ។ ការ​ទៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​យូរ​លើក​នេះ​របស់​មាស សោភា មាន​អ្នកខ្លះ​លើក​ឡើង​ថា​ធ្វើ​ឲ្យ​ខាត​បាត់ប្រាក់​ចំណូល ប៉ុន្តែ​នាង​កាក់កប​នៅ​កា​ណា​ដា​ទៅ​វិញ​ព្រោះ​រាល់​ការ​សម្តែង ម្តង​ៗ​ទស្សនិក​ជន​ទិញ​សំបុត្រ​ចូល​ទស្សនា​ពេញ​សាល ។

មាស សុខ​សោភា បាន​ចាក​ឆ្ងាយ​មាតុភូមិ​ជាង​២​ខែ​មក​ហើយ ដោយ​ឆ្នាំ​នេះ​នាង​ចង់​ក្តោប​ឱកាស​ចេញ​សម្តែង​នៅ​ក្រៅ​ស្រុក​ផង និង​ចង់​លំហែកាយ​ខ្លះ​ផង ក្រោយ​ពី​មមាញឹក​ជាមួយ​ការងារ​កន្លង​មក​នៅ​ក្នុង​ស្រុក ។

អំឡុង​ពេល​៣​ខែ របស់​មាស សុខ​សោភា នៅ​បរទេស​នោះ មិត្តភក្តិ​របស់​នាង​បង្ហើប​ឱ្យ​ដឹង​ថា អាច​នឹង​រៀបចំ​ពិធី​មង្គលការ​បែប​អធិកអធម​មិន​ឱ្យ​ចាញ់​ឱ​ក សុគន្ធ​កញ្ញា ទេ បន្ទាប់​ពី​នាង​បាន​សាង​ស្នេហ៍​រួមរស់​ជាមួយ​លោក​អុ​ឹ​ត រ៉ា​ដា រយៈពេល​១១​ឆ្នាំ​។ កន្លង​មក​មាន​មតិ​រិះគន់​ថា នាង​ខ្លាច​ធ្លាក់​កូដ ទើប​មិន​ហ៊ាន​រៀប​ការ​តាម​ប្រពៃណី​ខ្មែរ​ឲ្យ​មហាជន​ដឹង​ឮជា​សាធារណៈ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

ads server innity DFP


Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ